សំរាប់មិត្តអ្នកអានដែលកំពុងតែសិក្សានៅវិទ្យាល័យ ឬសកលវិទ្យាល័យ ដែលមានមុខវិជ្ជាទាក់ទងនឹងគណិតវិទ្យា នៅពេលនេះនឹងលែងសូវពិបាកទៀតហើយ។ យើងនឹងណែនាំកម្មវិធីមួយដែលមានឈ្មោះថា PhotoMath ជាកម្មវិធីមួយអាចជួយអ្នកដោះស្រាយបញ្ហាគណិតវិទ្យាដែលពិបាកៗបាន យ៉ាងស្ទាត់ជំនាញបំផុត ដោយអ្នកប្រើប្រាស់គ្រាន់តែដោនឡូដកម្មវិធីមួយនេះរួច វានឹងណែនាំអ្នកពីរបៀបប្រើជាមុនសិន ទើបចូលទៅកាន់កន្លែងថត ដូចនេះអ្នកអាចដោះស្រាយលំហាត់គណិតវិទ្យាណាដែលអ្នកគិតថាពិបាកបំផុត ដោយសារលំហាត់ធម្មតាៗកម្មវិធីនេះមិនដោះស្រាយឲ្យទេ។ សំរាប់កម្មវិធីនេះអ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS និង Windows Phone អាចធ្វើការដោនឡូដបានដោយគ្រាន់តែចុចពាក្យដោនឡូដនៅខាងក្រោម ៖
សំរាប់កម្មវិធីនេះដែរ តម្រូវឲ្យកាមេរ៉ាទូរស័ព្ទរបស់អ្នកថតបានច្បាស់ល្អ ហើយលេខលំហាត់ដែលអ្នកចង់ថតនោះត្រូវតែច្បាស់ និងត្រឹមត្រូវ ទើបកម្មវិធីនេះអាចដោះស្រាយបានរហ័ស និងមានគុណភាពបំផុត។ សង្ឃឹមថាកម្មវិធីមួយនេះអាចជួយសំរួលដល់ការសិក្សារបស់មិត្តអ្នកអាន ប៉ុន្តែសូមកុំប្រើប្រាស់វានៅពេលប្រលងជាដាច់ខាត។
0 comments:
Post a Comment