ដំណោះស្រាយខ្លីៗនៅពេល Samsung Galaxy S5 មិនអាចបើកកាមេរ៉ាបាន
ទូរស័ព្ទដៃម៉ូឌែលថ្មីរបស់ Samsung គឺ Galaxy S5 ត្រូវបានបំពាក់កាមេរ៉ាគុណភាពច្បាស់ល្អបំផុតព្រមទាំងសមត្ថភាពផ្សេងៗទៀតជាច្រើនលើ
Smart Phone ប្រភេទនេះ។ ប៉ុន្តែមួយរយៈកន្លងមកនេះមានទូរស័ព្ទដៃ Galaxy S5 មួយចំនួនមានបញ្ហាកាមេរ៉ាបើកមិនបានតែម្ដងដោយ។
បញ្ហានៅពេលលោកអ្នកបើកមុខងារកាមេរ៉ាមិនអាចដំនើការបានដោយចេញសារព្រមាន: Camera Failed។
ចំពោះមូលហេតុចម្បងបណ្ដាលមកពី:
-ការប្រើប្រាស់កម្មវិធីជំនួយការថតរូប ឬ កម្មវិធីសម្រាប់ថតរូបផ្សេងៗបានធ្វើអោយផ្អាកដំនើការមុខងារកាមេរ៉ារបស់ម៉ាស៊ីន
-ឃ្លាំងផ្ទុកឯកសារសំងាត់ (Cache Partition)
-មេម៉ូរីកាតខាងក្រៅក៏អាចជាមូលហេតុ
ដំណោះស្រាយខ្លីៗនៅពេលជួបបញ្ហានេះ:
-សូមចូលទៅកាន់ Settings > Application Manager > All > ស្វែងរកកម្មវិធី Camera > ចុចលើ Camera > ចុច Force Stop >
ចុច Clear Cache និង ចុច Clear Data បន្ទាប់មក Reboot ទូរស័ព្ទ > សាកល្បងបើកកាមេរ៉ា
-ប្រសិននៅមានបញ្ហាដដែលសូមធ្វើការលុបកម្មវិធីទាក់ទងនឹងកាមេរ៉ាទាំងអស់រួចចូលទៅកាន់ Safe Mode ដើម្បីធ្វើការសាកល្បង
ដោយចូលទៅ Power Option (ចុច Power 2 វិនាទី) រួចចុចលើ Power Off អោយជាប់ដើម្បី Reboot ទៅកាន់ Safe Mode
រួចសាកល្បងបើកកាមេរ៉ាម្ដងទៀត
បញ្ជាក់: នៅក្នុងទម្រង់ SafeMode កម្មវិធីដែលបានតម្លើងទាំងអស់ត្រូវបានផ្អាកដំនើរការ ដូចច្នេះអ្នកអាចសាកល្បងតែកម្មវិធីក្នុងម៉ាស៊ីនប៉ុណ្ណោះ
-ធ្វើការដកមេម៉ូរីកាតខាងក្រៅចេញពីទូរស័ព្ទ ព្រោះមេម៉ូរីមួយចំនួន (មានបញ្ហា) រារាំងមុខងារមួយចំនួនរបស់ទូរស័ព្ទពិសេស WiFi និង Camera
-ស្ដារការកំណត់របស់ទូរស័ព្ទឡើងវិញ (Factory Reset)
ប្រសិនម៉ាស៊ីនរបស់អ្នកនៅតែមិនអាចចូលដំនើករារកាមេរ៉ាសូមទាក់ទងផ្នែកសេវាកម្មជួសជុលរបស់ក្រុមហ៊ុន Samsung Service Center។
0 comments:
Post a Comment